គណបក្សប្រជាជនកម្ពុជា​ស្រុកអង្គរបូរី ខេត្តតាកែវ ធ្វើពិធីបិទសិក្ខាសាលាឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់លើប្រធានបទ ឈ្នះការបោះឆ្នោត


ពិធីបិទសិក្ខាសាលាឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សប្រជាជនកម្ពុជាស្រុកអង្គរបូរី រយៈពេលពីរថ្ងៃចា់ប់ពីថ្ងៃទី ២៤-២៥ ខែកុម្ភៈ ឆ្នាំ២០១៧ លើប្រធានបទ ឈ្នះការបោះឆ្នោត ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខុមភគវន្តមុនី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអង្គរបូរី ឯកឧត្តម ឡាយ វណ្ណៈ សជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអង្គរបូរី ឯកឧត្តម ជុច ភឿន សជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអង្គរបូរី លោកជំទាវ ចាន់ ធី សជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអង្គរបូរី ដោយមានការចូលរួមពីសមាជិក សមាជិការក្រុមការងារ សកម្មជនគណបក្សប្រជាជនកម្ពុជាស្រុកអង្គរបូរី យ៉ាងច្រើនកុះករ។
ក្នុងឱកាសនៃពិធីបិទអង្គសិក្ខាសាលានេះឯកឧត្តមគណៈអធិបតី បានដោះស្រាយនូវសំណូមពរយ៉ាងច្រើនរបស់សកម្មជនគណបក្សក៏ដូចជាសំណូមពរប្រជាពលរដ្ឋ និងបានណែនាំដល់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សទាំងអស់ត្រូវខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឱ្យអស់ពីកម្លាំងកាយចិត្ត ជាពិសេសធ្វើការទាក់ទាញសមានចិត្តរបស់ប្រជាពលរដ្ឋតាមរយៈការធ្វើអំពើល្អ យកចិត្តទុកដាក់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាកង្វល់របស់ប្រជាពលរដ្ឋឆាប់រហ័សទាន់ពេលវេលា ឱ្យកាន់តែគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីយកឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខ។
ដើម្បីឆ្លើយតបទៅហ្នឹងការខិតខំប្រឹងប្រែងរបឯកឧត្តមស់ក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកអង្គរបូរី សមាជិកសមាជិការនៃអង្គរសិក្ខាសាលាទាំងអស់បានប្តេជ្ញាចិត្តយ៉ាងមុះមុតយកឈ្នះការបោះឆ្នោតនាពេលខាងមុខឱ្យទាល់តែបាន។

1234IMG_7407