ប្រជាពលរដ្ឋនៅក្នុងភូមិបាក់ដៃ និងភូមិទួលពុទ្រា បង្ហាញអារម្មណ៍រំភើប


នៅក្នុងដំណើរចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ និងមេក្រុមបក្សដើម្បីស្តាប់សំណូមពរ ដោះស្រាយកង្វល់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅក្នុងភូមិបាក់ដៃ និងភូមិទួលពុទ្រា ឃុំគោកធ្លក ស្រុកអង្គរបូរី នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ បងប្អូនប្រជាពលរដ្ឋបានបង្ហាញអារម្មណ៍រំភើបអបអរសាទយ៉ាងខ្លាំងចំពោះឯកឧត្តម ឡាយ វណ្ណៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ និងថ្នាក់ដឹកនាំគណបក្សស្រុក ឃុំ ដែលបានចុះសួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនបើទោះបីជាត្រូវធ្វើដំណើរតាមទូកយ៉ាងឆ្ងាយក៏ដោយ។
 
សំណូមពរ និងបញ្ហាប្រឈមជាច្រើនដែលត្រូវបានដោះស្រាយមានដូចជា ជួសជុលដំបូលសាលារៀនមួយខ្នង នៅភូមិទួលពុទ្រា សាងសង់ស្ពានដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សាងសង់របងសាលារៀននៅភូមិបាក់ដៃ និងកសាងសាលាឆទានជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺការទប់ស្កាត់នេសាទខុសច្បាប់ដោយឯកឧត្តមក្នុងនាមអភិបាលខេត្តបានបញ្ជាទៅអាជ្ញាធរសស្រុកគ្រប់លំដាប់ថ្នាក់ត្រូវបង្ក្រាបឱ្យបានហើយបញ្ជូនទៅជនល្មើសទៅខេត្តភ្លាមៗដើម្បីដំណើរការនីតិវិធីច្បាប់។ ទន្ទឹមនឹងការដោះស្រាយសំណូមពរនេះដែរឯកឧត្តម ឡាយ វណ្ណៈ ក៏បានណែនាំដល់ប្រជាពលរដ្ឋចូលរួមការពារតំបន់អភិរក្សព្រៃលិចទឹកដោយមិនត្រូវកាប់ទន្ទ្រានព្រៃទាំងនោះដើម្បីធ្វើជាកម្មសិទ្ធក្នុងការស្រែនោះទេ ព្រោះព្រៃលិចទឹកទាំងនោះគឺជាជម្រកត្រីពងដែលវានឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកអង្គរបូរី។
IMG_8082IMG_8045IMG_8061IMG_8050IMG_8052IMG_8053