ឯកឧត្តម ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវចុះសំណេះសំណាល និងផ្តល់ការលើកទឹកចិត្តដល់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា


ឯកឧត្តម ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះបានអញ្ជើញចុះសំណេះសំណាល និងផ្តល់ការលើកទឹកចិត្តដល់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅឃុំចំនួន ៣ក្នុងស្រុកបាទី និងឃុំចំនួន ៩ ក្នុងស្រុកទ្រាំង ខេត្តតាកែវ ដែលបាននឹងកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧។
ថ្លែងក្នុងឱកាសនោះឯកឧត្តម ប៊ិន ឈិន បានពាំនាំនូវពាក្យសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាចំពោះសមាជិក សមាជិកាគណបក្សទាំងអស់ ហើយឯកឧត្តមក៏បានផ្តាំផ្ញើរដល់សមាជិក សមាជិកាគណបក្សទាំងអស់ថា ជាសមាជិកគណបក្សម្នាក់ ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនឱ្យបានមួយសន្លឹក ហើយបោះឆ្នោតឱ្យបានត្រឹមត្រូវ។
ឯកឧត្តមបន្តថាតាមការសង្កេតឃើញថាយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះបានទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់ទិសទី ដោយសារតែមើលឃើញពីសកម្មភាពក្នុងការបម្រើ ការយកចិត្តទុកដាក់ ការខិតខំកសាងអភិវឌ្ឍន៍មូលដ្ឋានលើគ្រប់វិស័យពីសំណាក់ក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តលើគណបក្សប្រជាជន ហើយនឹងបោះឆ្នោតគាំទ្រ គណបក្សប្រជាជន ដើម្បីបន្តដឹកនាំការពារសន្តិភាព សេ្ថរភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍនៅមូលដ្ឋានរបស់ខ្លួនបន្តទៅទៀត។
photo_2017-05-25_11-13-03 photo_2017-05-25_12-23-06 photo_2017-05-25_12-23-11 photo_2017-05-25_12-23-23 photo_2017-05-25_12-23-29 photo_2017-05-25_15-08-58 photo_2017-05-25_16-09-05 photo_2017-05-25_16-14-19