ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញកាត់ស្រោមសំបុត្រលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៦-២០១៧


ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញកាត់ស្រោមសំបុត្រលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៦-២០១៧ ដើម្បីជាសិក្ខីភាពដល់ប្អូនៗបេក្ខជនទាំងអស់។
ក្រោយពីកាត់ស្រោមសំបុត្ររួចលទ្ធផលត្រូវបានប្រគល់ជូនទៅលោកនាយកសាលា ដែលត្រូវបានជ្រើសរើសជាមណ្ឌលប្រឡង ដើម្បីធ្វើការបិទផ្សាយជូនប្អូនៗបេក្ខជន។
សូមចូលរួមអបអរសាទចំពោះប្អូនៗដែលជាបានប្រឡងជាប់សញ្ញាបត្រដែលជ័យលេភីនេះគឺកើតចេញពីការប្រឹងប្រែង និង ចំណេះដឹងពិតប្រកដរបស់ប្អូនៗផ្ទាល់ ហើយសូមប្អូនៗប្រឹងប្រែង បន្តទៀតដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។
ចំពោះការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា សូមប្អូនៗជ្រើសរើស មុខជំនាញណាដែលជាតម្រូវការរបស់ទីផ្សារការងារ ដើម្បីងាយ ស្រួលក្នុងការរកការងារធ្វើនៅពេលដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រ។
ដោយឡែកក៏សូមចូលរួមសោកស្តាយចំពោះប្អូនៗដែលមិនបានជាប់សញ្ញាបត្រទុតិយភូមិដែរ តែសូមប្អូនៗកុំបាក់ទឹកចិត្តហើយ បោះបង់ការព្យាយាមរបស់ខ្លួនឱ្យសោះព្រោះប្អូននៅមានឱកាសក្រោយៗទៀត ប្អូនៗត្រូវតែក្រោកឈរឡើងហើយខិតខំឱ្យកាន់ តែខ្លាំងបន្ថែមទៀតដើម្បីទទួលបានជោគជ័យក្នុងជីវិតរបស់ខ្លួន។
សូមជូនពរប្អូនទំពាំងស្នងឫស្សីរបស់យើងទទួលបានជោគជ័យគ្រប់ៗគ្នា។
IMG_6927
IMG_6935
IMG_6950
IMG_6952
IMG_6955