ឯកឧត្តម បណ្ឌិត ពេជ សោភ័ន និងឯកឧត្តម ឡាយ វណ្ណៈ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល និងសម្ពោធបណ្ណាល័យថ្មី នៅវិទ្យាស្ថានពហុបច្ចេកភូមិភាគតេជោសែនតាកែវ


ព្រឹកថ្ងៃព្រហស្បត៍ ៣រោច ខែបុស្ស ព. ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម បណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល និងសម្ភោធបណ្ណាល័យ នៅវិទ្យាស្ថានពហុបច្ចេកភូមិភាគតេជោសែនតាកែវចូលរួមកាន់កម្មវិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨ និងសម្ពោធបណ្ណាល័យថ្មី របស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ។
ក្រោយពីបានស្តាប់នូវរបាយការណ៍របស់ឯកឧត្តមនាយកវិទ្យាស្ថានរួចមក ឯកឧត្តមគណៈអធិបតីក៏បានមានមតិពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់សាស្ត្រាចារ្យ សិស្ស និស្សិត នៃវិទ្យាស្ថានទាំងអស់ និងបានលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ឯកឧត្តមបន្តថាកម្ពុជាមានសំណាងណាស់នៅក្នុងសម័យតេជោនេះពីព្រោះក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខ ប្រទេសយើងមានសន្តិភាពពេញលេញ ដែលអាចផ្តល់ឱកាសឱ្យយើងធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យជាពិសេសវិស័យធនធានមនុស្ស ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលក៏បានខិតខំទាក់ទាញវិនិយោគដើម្បីបង្កើនឱកាសការងារដល់ប្អូនៗ ដូច្នេះសូមប្អូនៗខិតខំរៀនសូត្រដើម្បីឱ្យមានជំនាញពិតប្រាកដដើម្បីចាប់យកឱកាសការងារថ្មីៗដែលត្រូវនឹងជំនាញរបស់ខ្លួន ជាពិសេសអាចប្រកបរបររកស៊ីដោយខ្លួនឯងបាន។
នាឱកាសនោះឯកឧត្តមគណៈអធិបតីក៏រំលឹកដល់ សម្តេចវិបុលបញ្ញា សុខ អាន ដែលលោកបានខិតខំប្រឹងប្រែងពុះពារដើម្បីបង្កើតវិទ្យាស្ថានមួយនេះក្នុងទឹកដីខេត្តតាកែវ ហើយក៏សូមឧទ្ទិសនូវជោគជ័យជូនដល់វិញ្ញាណក្ខន្ធរបស់សម្តេចផងដែរ។
1
2
IMG_2016
IMG_2021
IMG_2024
IMG_2037
IMG_2044
IMG_2063
IMG_2089
IMG_2090
IMG_2104