ឯកឧត្តម ឡាយ វណ្ណៈ ជម្រុញឱ្យក្រុមការងារចុះជួបជាមួយប្រជាពលរដ្ឋទ្វេដង


ឯកឧត្តម ឡាយ វណ្ណៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ កាលពីព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០១៨នេះបានជម្រុញដល់ក្រុមការងារចុះជួយឃុំអង្គរបូរី និងឃុំពន្លៃ ក៏ដូចជាគណបក្សភូមិ ឃុំ ត្រូវចុះជួបជាមួយប្រជាពលរដ្ឋឱ្យបានទ្វេដងឬក៏ ៣ដងក្នុងមួយខែ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រុមការងារចុះជួយឃុំ ក៏ដូចជាគគណបក្សភូមិ ឃុំ ត្រូវបង្កើនការយកចិត្តទុក្ខដាក់ជាមួយប្រជាពលរដ្ឋ ចុះជួបប្រជាពលរដ្ឋឱ្យបានទ្វេដង ដើម្បីដឹងសុខទុក្ខ កង្វល់នានារបស់ប្រជាពលរដ្ឋ ហើយធ្វើការដោះស្រាយជាបន្ទាន់ ប្រសិនបើពុំមានលទ្ធភាពដោះស្រាយបានទេត្រូវធ្វើរបាយការណ៍មកលើដើម្បីចាត់វិធានការដោះស្រាយជូនប្រជាពលរដ្ឋ។
បន្ថែមពីនោះឯកឧត្តមក៏បានជម្រុញដល់ភូមិ ឃុំទាំងអស់ខិតខំបង្រួបបង្រួមគ្នា សាមគ្គីគ្នានៅក្នុងមហាគ្រួសារខ្មែរ ធ្វើយ៉ាងណារួមគ្នាកសាង អភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចំរើន សំដៅទាក់ទាញសមានចិត្តប្រជាពលរដ្ឋម្ចាស់ឆ្នោតបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសកម្ពុជានៅឆ្នាំ២០១៨ និងអាណត្តិក្រោយៗទៀត។
១
២
៣
៤
៥
៦