ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ហែម សាឯម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំអង្កាញ់ ឯកឧត្តម យស់ ស៊ីម៉ារ៉ាត់ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំអង្កាញ់ លោក អ៊ិត សារ អភិបាលស្រុក បានជួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំឃុំ ភូមិ ក្នុងឃុំអង្កាញ់ ស្រុកព្រៃកប្បាស ដើម្បីត្រួតពិនិត្យលទ្ធផលការងារ និងបញ្ហាដែលនៅសេសសល់ ដើម្បីធ្វើការដោះស្រាយ។
បន្ទាប់មកបានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ ឯកឧត្ត ឡាយ វណ្ណៈ អភិបាលខេត្ត ជូនប្រជាពលរដ្ឋចាស់ជរាចំនួន ០៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកត្រី ០១យួរ និង ឯកឧត្តម ហែម សាឯម បានបន្ថែម ថវិកាក្នុងមួយគ្រួសារ ២០,០០០៛។
ឯកឧត្តម ហែម សាឯម ឯកឧត្តម យស់ ស៊ីម៉ារ៉ាត់ ប្រធាននិងអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំអង្កាញ់ ត្រួតពិនិត្យលទ្ធផលការងារ និងបញ្ហាដែលនៅសេសសល់ដើម្បីធ្វើការដោះស្រាយនិងនាំយកអំណោយជូនប្រជាពលរដ្ឋចាស់ជរាចំនួន ០៤គ្រួសារ
