នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្ត្រមណ្ឌល តាកែវ អមដំណើរ ដោយលោក ញ៉ែម ស្រស់ អភិបាល ស្រុកសំរោង និងសហការី បានអញ្ជើញចូលរួម បុណ្យផ្ការស្មីសាមគ្គី ដើម្បីសាងសង់កុដិមួយខ្នង នៅក្នុងវត្តអង្គប្រីយ៍ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមបានមាន ប្រសាសន៍សំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋចំនួន
២៤៨នាក់ និងបានចូលបច្ច័យបុណ្យផ្កាចំនួន ០១លានរៀលផងដែរ។
ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េតអញ្ជើញចូលរួមបុណ្យផ្ការស្មីសាមគ្គីដើម្បីសាងសង់កុដិនៅក្នុងវត្តអង្គប្រីយ៍
