ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន ក្រុង ស្រុក


នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន ក្រុង ស្រុក នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសមាគមបានសង្កត់ធ្ងន់ថា យុទ្ធជនពិការ និងអតីតយុុទ្ធជនជាមាសមួយដុំដ៏មាន តំលៃរបស់ប្រជាពលរដ្ឋកម្ពុជាយើងគ្រប់រូប ពីព្រោះយើងអាចមានថ្ងៃនេះក៏ដោយសារតែពលីកម្មរបស់គាត់ដែរ ដូច្នេះត្រូវយកចិត្តទុកដាក់ជាអទិភាពចំពោះក្រុមគ្រួសារអតីតយុទ្ធជន ជាពិសេសយុទ្ធជនពិការហើយត្រូវមានទំនាក់ទំនងល្អ និងជិតស្និទ្ធដើម្បីដឹងពីសុខទុក្ខរបស់គាត់។
ឯកឧត្តមក៏បានផ្តាំផ្ញើរថ្នាក់ដឹកនាំសមាគមក្រុង ស្រុក ត្រូវណែនាំសមាគមឃុំ សង្កាត់នៅក្នុងមូលដ្ឋានរបស់ខ្លួនត្រូវក្តាប់ ឱ្យបាននូវគ្រួសារអតីតយុទ្ធជននៅក្នុងភូមិឃុំរបស់ខ្លួន និងយកចិត្តទុកដាក់ដោះស្រាយកង្វល់របស់ពួកគាត់ ក្នុងករណីពុំមានលទ្ធភាពដោះស្រាយទេត្រូវរាយការណ៍ជាបន្ទាន់មកខេត្តដើម្បីខេត្តពិនិត្យលទ្ធភាពដោះស្រាយជូន។ ឯកឧត្តមបន្តថាការផ្តល់ប្រាក់បេឡាមរណៈជូនចំពោះក្រុមគ្រួសារអតីតយុទ្ធជនដែលជាសមាជិកសមាគមត្រូវផ្តល់ជូននៅក្នុងមូលដ្ឋានស្រុក ឃុំហើយត្រូវប្រគល់ជូនដល់ផ្ទះតែម្តងដោយមិនចាំបាច់ថ្នាក់ខេត្តនោះទេ។
ជាចុងក្រោយឯកឧត្តមក៏បានធ្វើការប្រគល់ជូននូវថវិការបេឡាមរណៈជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនចំនួន ០២គ្រួសារ ហើយឯកឧត្តមក៏បានផ្តល់បន្ថែមនូវមួយគ្រួសារអង្ករមួយបាវ និងមីយើងមួយកេសផងដែរ។
12109924_541621329342691_1981305045253399647_o 12194577_541620746009416_9211527391738247967_o 12829016_541621146009376_918416656534205366_o 12829305_541620802676077_1482313569988056520_o 12829314_541620716009419_2472085003019811071_o