រសៀល ថ្ងៃទី០៥ ខែមីនា ឆ្មាំ២០១៦ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត ប្រធានក្រុមមការរងារ ថ្នាក់ជាតិចុះជួយស្រុកសំរោង រួមដំណើរដោយ ឯកឧត្តម កាន់ ម៉ន ប្រធានក្រុមការងារថ្មាក់ជាតិចុះជួយឃុំ ជើងគួន និងលោក ស៊ិន សុផល អភិបាលរងស្រុក បានអញ្ជើញទៅសួរសុខទុក្ខប្អូនប្រុស ណុប ខេម នៅភូមិអង្គញ់ ឃុំខ្វាវ ស្រុកសំរោង ដែលប្អូនប្រុស បានរងនូវអំពើអយុត្តិធម៌ ដោយសារជនខិលខូចបាន ឆ្លើយដាក់។ ហើយបានឯកឧត្តមបណ្ឌិតម៉ុក ម៉ារ៉េត និងឯកឧត្តម កាន់ ម៉ន បានជួយសម្របសម្រួល ក្នុងការរកយុត្តិធម៌រហូតរួចពីទុក្ខទោសមានសេរីភាព ឡើងវិញ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ក៍បាន សំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិដោយភាពស្និទ្ធស្នាលជាទីបំផុត ព្រមទាំងបាន ជូនថវិកាដល់ប្រជាពលរដ្ឋដោយ ម្នាក់ៗ ទទួលបាន៥.០០០៛។
ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត សំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងឃុំខ្វាវ
