កម្មវិធីសំណេះសំណាលជាមួយជ័យលាភីសិស្សពូកែទូទាំងខេត្ត


ជ័យលាភីសិស្សពូកែទូទាំងខេត្តតាកែវផ្នែកអក្សរសិល្ប៍ខ្មែ គណិតវិទ្យា និងរូបវិទ្យាថ្នាក់ទី៩ និងទី១២ ចំនួន ៤៥រូប ឆ្នើមជាប់ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស ០១រូប និងគ្រូតាមឯកទេសដែលបង្រៀនសិស្សជ័យលេភី ៤០រូប ទទួលបាននូវរង្វាន់លើកទឹកចិត្តក្នុងកម្មវិធីសំណេះសំណាលជាមួយជ័យលេភីសិស្សពូកែទូទាំងខេត្តនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ នៅបណ្ណាល័យ ច័ន្ទសោមសែនមង្គល ស្ថិតក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ព្រមមានការចូលរួមពីមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ សិស្សានុសិស្សសរុប ២០០នាក់។
ក្នុងឱកាសនោះគណៈអធិបតីបានថ្លែងកោតសរសើរប្អូនៗដែលខិតខំរៀនសូត្ររហូតទទួលបានជ័យលេភីជាសិស្សពូកែទូទាំងខេត្ត និងត្រៀមខ្លួនចូលរួមប្រកួតប្រជែងសិស្សពូកែថ្នាក់ជាតិនៅខេត្តកំពតបន្តទៀត ដូច្នេះប្អូនៗត្រូវខិតខំបន្ថែមទឿតដើម្បីកិត្តិយសខ្លួនឯង ក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងខេត្តតាកែវយើងទាំងមូល ជាពិសេសគឺដើម្បីអនាគតរបស់ខ្លួនក៏ដូចជាឱ្យក្លាយទៅជាទំពាំងស្នងឫស្សីយ៉ាងពិតប្រកដសម្រាប់សង្គមជាតិយើងទាំងមូល។ មិនតែប៉ុណ្ណោះប្អូនៗគួរតែចែករំលែកចំណេះដឹងរបស់ខ្លួនដល់មិត្តរួមថ្នាក់ក៏ដូចជាមិត្តរួមសាលាតាមរយៈការបង្កើតជាក្រុមស្វ័យសិស្ស។
បន្ថែមពីនោះគណៈអធិបតីក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូដែលបានខិតខំទាំងកម្លាំងកាយចិត្ត ផ្ទេរចំណេះដឹងដល់សិស្សានុសិស្សរបស់ខ្លួន អប់រំ ប្រៀនប្រដៅ ក្នុងគោលបំណងដើម្បីឱ្យសិស្សក្លាយជាសិស្សគំរូ ក៏ដូចជាទំពាំងស្នងឫស្សីនៅថ្ងៃអនាគត។
រង្វាន់លើកទឹកចិត្តដែលបានផ្តល់ជូនដល់សិស្សពូកែ និងលោកគ្រូ អ្នកគ្រូរួមមាន៖ កាតាបមាននិម្មិតសញ្ញាស.ស.យ.កចំនួន០១ សៀវភៅ០៦ក្បាល ប៊ិច០២ដើម កាបូបដាក់ប៊ិច០១ ខ្មៅដៃ០១ដើម ទឹកលុប០១ដើម ហ្វឺតសរសេរ០៤ដើម ប្រដាប់លុបក្តារខៀនចំនួន០១ ប័ណ្ណសរសើរ០១ និងថវិកាមួយចំនួន។
ដោយឡែករៀនទាំង២៦ទូទាំងខេត្តតាកែវ ដែលមានសិស្សានុសិស្សប្រឡងជាប់ជាសិស្សពូកែទូទាំងខេត្ត ទទួលបានម៉ាស៊ីនព្រីនធ័រដែលមានភ្ជាប់នូវ ស្កែនន័រ និងថតចម្លង ចំនួន០១គ្រឿងផងដែរ៕
21236_412866508884841_6900827257284724588_n 11018580_412866715551487_9129107929060203139_n 11026182_412866475551511_3571348307381505313_n 11046529_412866488884843_598249788841098055_n 11071408_412866278884864_6093268771149933905_n