ផ្លូវដីសចំនួន៣ខ្សែ នៅភូមិអង្គត្រាវ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់នឹងក្លាយជាផ្លូវក្រាលគ្រួសក្រហមបន្ទាប់ពីពិធីបើកការដ្ឋានផ្លូវក្រាលក្រួសក្រហមលើផ្លូវដីស នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៥ក្រោមអធិបតីភាពលោក យស ណាស៊ី អភិបាលរងខេត្តតាកែវ។ផ្លូវទាំង០៣ខ្សែនេះស្ថិតក្នុងចំណោមផ្លូវទាំង ០៩ របស់គម្រោងឧបត្ថម្ភស្បៀងបន្ទាន់-ហិរញ្ញប្បទានបន្ថែម។
លោក យស ណាស៊ី បើកការដ្ឋានផ្លូវក្រាលក្រួសក្រហមលើផ្លូវដីសចំនួន៣ខ្សែ នៅភូមិអង្គត្រាវ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់
![](https://www.takeo.org.kh/wp-content/uploads/sites/5/2016/10/11037569_405726072932218_6420350475444033004_n-768x576.jpg)