ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តនិងក្រុមការងារថ្នាក់ជាតិចុះជួយស្រុុកគីរីវង់បើកកិច្ចប្រជុំពិភាក្សាស្តីពីការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋក្នុងអាងទឹកទន្លាប់


កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាស្រុកគិរីវង់ ខេត្តតាកែវបានបើកកិច្ចប្រជុំពិភាក្សាស្តីពីការ ប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋក្នុងអាងទឹកទន្លាប់ ដែលស្ថិតក្រោមអធិបតីភាពឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត ឯកឧត្តម លី ប្រុស អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកគិរីវង់ ឯកឧត្តម ឆឿយ រឿន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកគិរីវង់ ដោយមានការចូលរួមពីលោកប្រធានមន្ទីរ ជំនាញ ពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងលោកមេឃុំពាក់ព័ន្ធនានា។កិច្ចប្រជុំនេះពិភាក្សាលើការប្រើប្រាស់ទឹកក្នុងអាងរបស់ប្រជាពលរដ្ឋ និងស្ថានភាពរបស់អាងទឹកនាពេលបច្ចុប្បន្ន ព្រមទាំង ធ្វើយ៉ាងណាធានាឱ្យអាងទឹកនេះអាចមានទឹកប្រើប្រាស់ពេញមួយឆ្នាំនៅឆ្នាំក្រោយៗទៀតក្នុងកាលៈទេសៈដែលតម្រូវការនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋកាន់តែកើនឡើង។
សូមបញ្ជាក់ថាជាទូទៅអាងទឹកទន្លាប់នេះមានកំពស់ទឹក២,៤ម៉ែត្រដែលស្មើនឹង២៦លានម៉ែត្រគូបនៅរដូវទឹកឡើង ប៉ុន្តែកាលពីឆ្នាំ២០១៤ ដោយសារគ្រោះរាំងស្ងួតកំពស់ទឹកអាងបានត្រឹមតែ១,២ម៉ែត្រដែលស្មើនឹង១៣លានម៉ែត្រគូប តែប៉ុណ្ណោះ។ពីមុនប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកអាងមានចំនួនតែ៤ឃុំប៉ុន្តែពេលនេះប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកអាងនេះមានរហូតដល់៦ឃុំក្នុងស្រុកគិរីវង់ និង២ឃុំផ្សេងទៀតក្នុងស្រុកកោះអណ្តែត។
1959867_406929372811888_8715704130120936193_n 10347062_406929056145253_6538633921238451852_n 10422956_406929069478585_7376139769007240507_n 10429473_406929359478556_4969063586804695462_n 10989464_406928989478593_174997392952753880_n