ឯកឧត្តមបណ្ឌិត ចាន់ សារុន ទេសរដ្ឋមន្ត្រី និងឯកឧត្តម ឡាយ វណ្ណៈសម្ពោធដាក់ឱ្យប្រើប្រាស់សាលាភ័ត្តមួយខ្នង និងសមិទ្ធិផលនានានៅមណ្ឌលវិបស្សនាសុវណ្ណគីរីប្រសិទ្ធិរាម ស្ថិតក្នុងភូមិតាលាក់ខាងជើង ឃុំគុស


សាលាភ័ត្តមួយខ្នង និងសមិទ្ធិផលនានានៅមណ្ឌលវិបស្សនាសុវណ្ណគីរីប្រសិទ្ធិរាម ស្ថិតក្នុងភូមិតាលាក់ខាងជើង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ចាន់ សារុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកត្រាំកក់ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ។
ក្រោយពីបានស្តាប់របាយការណ៍សាងសង់ ក៏ដូចជារបាយការណ៍ស្វាគមន៍របស់អាជ្ញាធរស្រុករួចមក គណៈអធិបតីបានមានមតិថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏ដូចជាសប្បុរសជនទាំងអស់ដែលមានសទ្ធាជ្រះថ្លាចូលរួមកសាងសមិទ្ធិផលទាំងអស់នេះ។ ឯកឧត្តមបន្តរថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បាននាំមកនូវសន្តិសុខ សណ្តាប់ធ្នាប់ ស្ថេរភាព បូរណភាពទឹកដី ការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានការរីកចំរើនហើយអាចចូលរួមក៏សាងសមិទ្ធិផលទាំងនេះឡើង។ជាក់ស្តែងក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ភ្លាម យើងគ្មានវត្តសម្រាប់ជាទីសក្ការៈបូជានោះទេប៉ុន្តែពេលនេះយើងមានវត្តរហូតដល់ទៅជាង៤,០០០វត្ត និងព្រះសង្ឃប្រមាណ ៥០,០០០អង្គ ព្រមទាំងពុទ្ធិកសកលវិទ្យាល័យចំនួន៣។
បន្ថែមពីនោះឯកឧត្តមក៏បានប្តេជ្ញាចិត្តថានឹងបម្រើប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាព ពីព្រោះថាឯកឧត្តមត្រូវបានរាជរដ្ឋាភិបាលតែងតាំងឡើងដើម្បីបំរើរាស្ត្រ មិនមែនជាអ្នកត្រូតត្រារាស្ត្រនោះទេ។
10422946_405247822980043_4013822993465871148_n 11017155_405246842980141_3982660242178462915_n 11029493_405253229646169_8649165821300260741_n 11034919_405247756313383_7190520132464272024_n 11037634_405248199646672_2821836386311870516_n