សាលាភ័ត្តមួយខ្នង និងសមិទ្ធិផលនានានៅមណ្ឌលវិបស្សនាសុវណ្ណគីរីប្រសិទ្ធិរាម ស្ថិតក្នុងភូមិតាលាក់ខាងជើង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ចាន់ សារុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកត្រាំកក់ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ។ ក្រោយពីបានស្តាប់របាយការណ៍សាងសង់ ក៏ដូចជារបាយការណ៍ស្វាគមន៍របស់អាជ្ញាធរស្រុករួចមក គណៈអធិបតីបានមានមតិថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏ដូចជាសប្បុរសជនទាំងអស់ដែលមានសទ្ធាជ្រះថ្លាចូលរួមកសាងសមិទ្ធិផលទាំងអស់នេះ។ ឯកឧត្តមបន្តរថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បាននាំមកនូវសន្តិសុខ សណ្តាប់ធ្នាប់ ស្ថេរភាព បូរណភាពទឹកដី ការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានការរីកចំរើនហើយអាចចូលរួមក៏សាងសមិទ្ធិផលទាំងនេះឡើង។ជាក់ស្តែងក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ភ្លាម យើងគ្មានវត្តសម្រាប់ជាទីសក្ការៈបូជានោះទេប៉ុន្តែពេលនេះយើងមានវត្តរហូតដល់ទៅជាង៤,០០០វត្ត និងព្រះសង្ឃប្រមាណ ៥០,០០០អង្គ ព្រមទាំងពុទ្ធិកសកលវិទ្យាល័យចំនួន៣។ បន្ថែមពីនោះឯកឧត្តមក៏បានប្តេជ្ញាចិត្តថានឹងបម្រើប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាព ពីព្រោះថាឯកឧត្តមត្រូវបានរាជរដ្ឋាភិបាលតែងតាំងឡើងដើម្បីបំរើរាស្ត្រ មិនមែនជាអ្នកត្រូតត្រារាស្ត្រនោះទេ។


983871_405246839646808_8635227380621447859_n 1461155_405247959646696_2769416116715301751_n 1901704_405250959646396_1733901080836112295_n 10346004_405247812980044_2071705899919669047_n 10384584_405248092980016_5533949226632157472_n 10422022_405246722980153_4587653563359468556_n 10422946_405247822980043_4013822993465871148_n 10460512_405250039646488_2479922570098869689_n 10537067_405247579646734_1133374042379682400_n 10537100_405253149646177_4163496898599052430_n 10537109_405246776313481_903512547840001340_n 10614316_405249302979895_5755143490993398533_n 11017155_405246842980141_3982660242178462915_n 11024707_405247966313362_3556841421378873411_n 11024783_405247512980074_6022903778690375750_n 11029493_405253229646169_8649165821300260741_n 11034919_405247756313383_7190520132464272024_n 11037634_405248199646672_2821836386311870516_n 11042662_405248089646683_8521423078041847585_n 11044541_405250359646456_4548560840161610105_n 11044618_405246819646810_8111710191564832855_n 11045382_405246829646809_6496923922037037022_n 11046629_405251776312981_347131196138237956_n 11046720_405250589646433_7994715623121583738_n 11046836_405247489646743_8441037407318741699_n 11046847_405253329646159_6353765466318544927_n 11051903_405247802980045_8752543658446070561_n 11053892_405250609646431_1331910606432886591_n 11061760_405247602980065_5926553312591497456_n