រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណ: អភិបាលខេត្ត អមដំណើរដោយលោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវបានអញ្ជើញចុះពិនិត្យមើលដំណើរការសាងសង់ផ្ទះទេវតាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ដល់គ្រួសារយុវជន ហ៊ុន ភារម្យ ដែលស្ថិតនៅក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ផ្ទះនេះមានទំហំ ៥ម៉ែត្រគុណនឹង៧ម៉ែត្រដែលគ្រោងនឹងសាងសង់រួចនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥នេះ។
ឯកឧត្តម ឡាយ វណ្ណ: អញ្ជើញចុះពិនិត្យមើលដំណើរការសាងសង់ផ្ទះទេវតាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ដល់គ្រួសារយុវជន ហ៊ុន ភារម្យ ដែលស្ថិតនៅក្នុងឃុំរវៀង ស្រុកសំរោង
![](https://www.takeo.org.kh/wp-content/uploads/sites/5/2016/10/11044642_407588182746007_539985226219350130_n-768x431.jpg)