ឯកឧត្តម ឡាយ វណ្ណៈ បានអញ្ជើញចុះដោះស្រាយទំនាស់ដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋចំនួន ១៩៥ គ្រួសារ នៅភូមិស្រែជើងរាស្រ្ត និងភូមិបុស្សតាផង់ ឃុំត្រពាំងក្រញួង ស្រុកត្រាំកក់ ខេត្តតាកែវ


បន្ទាប់ពីបានចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋចំនួន៣១១គ្រួសារ នៅឃុំស្នោ ស្រុកព្រៃកប្បាសពេលព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥រួចមក នៅរសៀលថ្ងៃខែឆ្នាំដដែល ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងអញ្ជើញអមដំណើរដោយ ឯកឧត្តម ស៊ុន ហួរ លោកអភិបាល អភិបាលរង និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទស្រុកត្រាំកក់ បានអញ្ជើញចុះដោះស្រាយទំនាស់ដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋចំនួន ១៩៥ គ្រួសារ នៅភូមិស្រែជើងរាស្រ្ត និងភូមិបុស្សតាផង់ ឃុំត្រពាំងក្រញួង ស្រុកត្រាំកក់ ខេត្តតាកែវ។ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលបានមានមតិសំណេះសំណាលជាមួយ លោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋរួមមានៈ ១.ឯកឧត្តមបានអានព្រះរាជក្រឹត្យស្តីពីការប្រកាសព្រំប្រទល់រវាងខេត្ត៣គឺខេត្តកំពង់ស្ពឺ ខេត្តកំពត និងជាពិសេសគឺខេត្តតាកែវដែលត្រូវបានទទួលបានដី និងបងប្អូនប្រជាពលរដ្ឋមកពីខេត្តកំពង់ស្ពឺ និងខេត្តកំពត។ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា “ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៏យ៉ាងកក់ក្តៅ សប្បាយរីករាយនឹងទទួលលោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់មករស់នៅលើទឹកដីខេត្តតាកែវ និងសូមកុំមានការមន្ទិលសង្ស័យថាលោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ជាអ្នកខេត្តនេះ ខេត្តនោះទៀត”។ឯកឧត្តមក៏បានបង្ហាញផែនទីជូនលោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋបានឃើញ និងដឹងទាំងអស់គ្នា។ ២.ដោយអនុវត្តគោលនយោបាយដីធ្លី”ស្បែកខ្លា”(ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋ) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺឯកឧត្តមបានប្រកាសអះអាងការពារថា”ដីរបស់លោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋដែលអាស្រ័យផលលើដីទាំងអស់នោះនឹងមិនឲ្យបាត់បង់១ចង្វាមឡើយ”។ ជាចុងបញ្ចប់លោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់បានអបអរសាទរ រីករាយរាក់ទាក់ មានទំនុកចិត្ត មានជំនឿជាក់លើឯកឧត្តម បានសម្តែងនូវការស្រលាញ់ចូលចិត្ត និងសម្តែងការស្វាគមន៏នៃវត្តមានរបស់ឯកឧត្តមអភិបាលខេត្តយ៉ាងខ្លាំងលើទឹកដីតំបន់ដាច់ស្រយាល និងជាតំបន់ដែលធ្លាប់តែប្រយុទ្ធគ្នាពីមុនមកនេះ។ ឯកឧត្តមបាននាំយកសារ៉ុងទៅចែកជូនលោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋក្នុង១គ្រួសារទទួលបានសារ៉ុងចំនួន០១។
 
886048_496641007174057_5596113228294271326_o 906016_496642737173884_6106165780691654374_o 11028002_496642233840601_3179805111296942505_o 12027197_496641523840672_4215257995416193928_o 12182487_496642253840599_4717073591311871808_o 12182921_496642963840528_68478883499802018_o 12183856_496641033840721_838802058753611829_o 12184309_496643160507175_932114603170368051_o 12185019_496641293840695_5863820993743239441_o 12185229_496641900507301_14086150466263764_o 12185257_496643067173851_8144067307706446376_o 12185289_496640757174082_805619114163850970_o (1) 12185289_496640757174082_805619114163850970_o 12185512_496641693840655_4346686177053011996_o 12186296_496641487174009_2280263651117665873_o 12186313_496642537173904_3298413586227849399_o 12186453_496641030507388_2359765405951717330_o 12187948_496642667173891_4309546223756940006_o 12187976_496642150507276_4251109315730613007_o 12188159_496641343840690_3482000188038435832_o 12189369_496643097173848_153605853429064857_o 12194580_496643030507188_3054076017180769723_o 12195015_496641350507356_9104641863107534887_o 12195039_496641513840673_1785115631436109745_o 12195102_496641667173991_191563805262544554_o 12232658_496642967173861_1103733290963943410_o 12232708_496643100507181_6697352524586971032_o 12232743_496640833840741_249037838240693197_o