រសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៥ ឯកឧត្តម កៅ ឆែ អមដំណើរដោយ លោកស្រី នូ សុវណ្ណនី អភិបាលរងខេត្តតាកែវ តំណាងឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ លោក ប្រធានមន្ទីរសុខាភិបាលខេត្ត លោកអភិបាលស្រុកគីរីវង់ បានអញ្ជើញចុះសួរសុខទុក្ខប្អូនៗសិស្សានុសិស្សដែលបានកំពុងសម្រាកព្យាបាលដោយសារពុលចំណីអាហារកាលពីព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៥ ចំនួន ២៤នាក់ ក្នុងមន្ទីរពេទ្យបង្អែកស្រុកគីរីវង់។ ក្នុងពិធីនេះឯកឧត្តមបាននាំយកអំណោយរបស់ កាកបាទក្រហមកម្ពុជា និងគណបក្សប្រជាជនកម្ពុជាខេត្ត ទៅជូនប្អូនៗដោយក្នុងម្នាក់ៗទទួលបានរួមមានៈ មុង ០១ កន្ទេល ០១ ភួយ០១ និងថវិកាចំនួន ៣០,០០០រៀល។
ឯកឧត្តម កៅ ឆែ អមដំណើរដោយ លោកស្រី នូ សុវណ្ណនី អភិបាលរងខេត្តតាកែវ តំណាងឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អញ្ជើញចុះសួរសុខទុក្ខប្អូនៗសិស្សានុសិស្សដែលបានកំពុងសម្រាកព្យាបាលដោយសារពុលចំណីអាហារចំនួន ២៤នាក់ ក្នុងមន្ទីរពេទ្យបង្អែកស្រុកគីរីវង់។
