ក្រោមការចង្អុលបង្ហាញពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយលោកអភិបាលស្រុកបានអញ្ជើញចុះដោះស្រាយទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ៣គ្រួសារ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។ ទំនាស់នេះត្រូវបានបញ្ចប់ទាំងស្រុងក្នុងរយះពេលតែមួយព្រឹក ក្រោមការសម្របសម្រួលរបស់ឯកឧត្តមអភិបាលខេត្តដោយឈរលើគោលការណ៍ឈ្នះៗ ប្រជាពលរដ្ឋដែលមានទំនាស់បានយល់ព្រមបញ្ចប់ហើយបានផ្តិតមេដៃឈប់ប្តឹងផ្តល់ និងដកពាក្យបណ្តឹងពីតុលាការមកវិញ រាប់អានគ្នាទៅវិញទៅមកក្នុងនាមជាអ្នកជិតខាងល្អជាមួយគ្នា។
បន្ទាប់ពីដោះស្រាយជំលោះប្រកបដោយជោគជ័យរួចមកឯកឧត្តម អភិបាលខេត្តបានអញ្ជើញចូលសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងភូមិស្វាយ ឃុំធ្លក ស្រុកទ្រាំង ព្រមទាំងបានណែនាំប្រជាពលរដ្ឋត្រូវខិតខំបង្ករបង្កើនផល ហើយឯកឧត្តមនឹងខិតខំគៀងគរថិការដើម្បីជីកប្រឡាយទឹកមួយខ្សែជូនដើម្បីសម្រួលដល់ការធ្វើស្រែបង្ករបង្កើនផល។