អគារសម្រាកព្យាបាលថ្មីមួយខ្នងក្នុងមណ្ឌលសុខភាពស្រុកអង្គរបូរីតម្លៃជាង ៨ម៉ឺនដុល្លារ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ


អគារសម្រាកព្យាបាលថ្មីមួយខ្នងក្នុងមណ្ឌលសុខភាពស្រុកអង្គរបូរីតម្លៃជាង ៨ម៉ឺនដុល្លារ ដែលជាអំណោយរបស់ធនាគារ សហព័ន្ធកូរ៉េ Korean Federation Bank តាមរយៈអង្គការ COPION Cambodia ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងលោក Han Yung Ku អគ្គនាយកធនាគារសហព័ន្ធកូរ៉េ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ក្នុងឱកាសនោះថា ក្រោមម្លប់សន្តិភាព ស្ថេរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះនៃ ការអភិវឌ្ឍ ប្រទេសកម្ពុជាបាននឹងកំពុងអភិវឌ្ឍន៍ទៅមុខយ៉ាងលឿនក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ឯកឧត្តមបន្តថារាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តបានខិតខំអនុវត្តគោលនយោបាយបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយប្រទេសជាមិត្ត ក៏ដូចជាអង្គការអន្តរជាតិនានាដើម្បីអភិវឌ្ឍន៍ប្រទេស ហើយអគារសម្រាកព្យាបាលដែលសម្ភោធនាពេលនេះក៏កើតចេញពីកិច្ចសហប្រតិបត្តិការល្អនេះដែរ ហើយអាគារថ្មីនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពប្រជាពលរដ្ឋនៅក្នុងខេត្ត។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្តក៏បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ហើយត្រូវជ្រើសរើសអ្នកដឹកនាំឱ្យបានត្រឹមត្រូវ ព្រោះថាបើយើងជ្រើសរើសត្រូវនឹងធ្វើឱ្យប្រទេសរុងរឿង តែបើជ្រើសរើស ខុសអាចនឹងនាំប្រទេសជួបប្រទះវិបតិ្តជាមិនខាន ព្រោះថាការសម្រេចចិត្តផ្នែកនយោបាយមានសារៈសំខាន់ណាស់ ដូច្នេះការជ្រើសរើសមនុស្សមកកាច់ចង្កូតនយោបាយរបស់ប្រទេសជារឿងសំខាន់បំផុត។
សូមបញ្ជាក់ថាតាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរបស់ឯកឧត្តមអភិបាលខេត្ត បានធ្វើឱ្យខេត្តតាកែវទទួល បានជំនួយដែលមានសារៈប្រយោជន៍ពីអង្គការអន្តរជាតិជាដៃគួរជាច្រើនដូចជាអគារសិក្សាមួយខ្នងនៅបឋមសិក្សាព្រែកតាផរ អគារសិក្សាមួយខ្នងនៅវិទ្យាល័យ ហ៊ុន សែន អង្គរបូរី ក្នុងស្រុកអង្គរបូរី អគារសិក្សាមួយខ្នងពីសមាគមទន្តពេទ្យជប៉ុន សម្រាប់ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ និងអគារសម្រាកព្យាបាលថ្មីនេះ…។ល៕
14479676_1143212072433464_7911227314823368852_n 14606387_1143212182433453_6175284160651879069_n 14666228_1143212035766801_1398095121612932366_n 14925292_1143212449100093_5993764387526304973_n 14937367_1143213489099989_5708364454609314291_n