ពិធីបើក បវេសនកាល ឆ្នាំសិក្សា ២០១៦ . ២០១៧ នៅ វិទ្យាល័យ សម្តេច ហ៊ុន សែន ពោធិអំពិល ឃុំសំបួរ ស្រុកទ្រាំង


នៅព្រឹកថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ លោក កេត ម៉ៅ អភិបាលស្រុកទ្រាំង បានអញ្ជើញជា អធិបតី ក្នុង ពិធីបើក បវេសនកាល ឆ្នាំ សិក្សា ២០១៦ . ២០១៧ នៅ វិទ្យាល័យ សម្តេច ហ៊ុន សែន ពោធិអំពិល ឃុំ សំបួរ ស្រុកទ្រាំង ស្ថិតក្នុង ឱកាសនោះដែរ លោក កេត ម៉ៅ អភិបាលស្រុក បានអាន នូវ សារលិខិត របស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សាថ្មីនេះ ព្រមទាំងបាន ផ្ដាំផ្ញើរ ដល់ប្អូនៗសិស្សានុសិស្ស ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បី អនាគតគ្រួសារ និងសង្គមជាតិ ។
14915250_1784540785146925_732008299975086632_n 14925394_1784540861813584_4866811923981675845_n 14947458_1784540798480257_285940023899494739_n 14947960_1784540931813577_221169910889870289_n