ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងលោកជំទាវ ដង្ហែរអង្គកឋិនទានទៅកាន់វត្តកំពង់ហ្លួង


ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត បានផ្តួចផ្តើមអង្គកឋិនទានដង្ហែទៅកាន់វត្តកំពង់ហ្លួង ស្ថិតក្នុងឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដោយប្រមូលបច្ច័យសរុបបានចំនួន ៩៤ ៥៤៩ ២០០រៀល និង៧ ៦៨៥ដុល្លារ វេប្រគេនព្រះសង្ឃទុកកសាងវត្ត និងសមិទ្ធផលនានា នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ការចូលរួមចាប់មគ្គផល ប្រកបដោយកំលាំងសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទ ក្នុងអង្គកឋិនទាននេះ បានបង្ហាញឲ្យឃើញពី ការយកចិត្តទុកដាក់ និងលើកតំកើងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ របស់ពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជាពុទ្ធបរិស័ទ មកពីទីជិតឆ្ងាយឲ្យថ្កុំថ្កើង រុងរឿងតរៀងទៅ។
ឯកឧត្តមបន្តថាពេលនេះប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែកពុទ្ធិចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ។ ហើយរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តនឹងខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីឱ្យប្រទេសយើងកាន់តែរីកចំរើនជឿនលឿនទៅមុខបន្ថែមទៀតដូចបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។
fb_img_1478337237741fb_img_1478337256654fb_img_1478337273681fb_img_1478337268934