ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយលោកអភិបាស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងស្រុកអង្គរបូរីបានចុះទៅដោះស្រាយទំនាស់ យ៉ាងស្រួចស្រាល់របស់ប្រជាពលរដ្ឋដែលអាជ្ញាធរ ភូមិ ឃុំ ស្រុកពុំអាចដោះស្រាយបាន


ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយលោកអភិបាស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងស្រុកអង្គរបូរីបានចុះទៅដោះស្រាយទំនាស់ យ៉ាងស្រួចស្រាល់របស់ប្រជាពលរដ្ឋដែលអាជ្ញាធរ ភូមិ ឃុំ ស្រុកពុំអាចដោះស្រាយបាន ពាក់ព័ន្ធនឹងបញ្ហាដីស្រែ រហូតដល់មានការវ៉ៃតប់គ្នា ហើយភាគីទាំងសងខាងបានប្តឹងផ្តល់ទៅតុលាការនាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥ ។ ដោយឈរលើគោលនយោបាយឈ្នះៗ ឯកឧត្តមអភិបាលខេត្តបានធ្វើការ សម្របសម្រួលរហូតដល់ភាគីទាំងសងខាងសុខចិត្តបញ្ចប់ទំនាស់ ចុះកិច្ចសន្យាឈប់ប្តឹងផ្តល់គ្នា ចាប់ដៃគ្នាសាមគ្គីគ្នាស្ថិតក្នុងមហាគ្រួសារខ្មែរតែមួយ។ បន្ថែមពីនោះឯកឧត្តមក៏បានអញ្ជើញភាគីទាំងសងខាងពិសារអារហាថ្ងៃត្រង់ជាមួយគ្នាប្រកបដោយភាពស្និតស្នាលនិងបរិយាកាសសប្បាយរីករាយ។
រហូតដល់ពេលរសៀលក្នុងថ្ងៃដដែលឯកឧត្ត ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអង្គរបូរីបានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការដែលមានគណៈអភិបាលស្រុក និងក្រុមប្រឹក្សា ក្រុមប្រឹក្សាឃុំ មេភូមិ និងកងកម្លាំងទាំងបីប្រភេទក្នុងស្រុកអង្គរបូរី ព្រមទាំងរៀបចំពិធីពិសារបាយសាមគ្គីដើម្បីអបអរសាទថ្ងៃជ័យជំនះ ៧មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ក្នុងឱកាសនោះឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើរថា៖
-ត្រូវមានសំដីទន់ភ្លន់ជាមួយប្រជាពលរដ្ឋ បំពេញកាតព្វកិច្ច បំរើសេវាសាធារណៈឱ្យបានល្អឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ និងមិនត្រូវអាងអំណាចបុណ្យសក្តិធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋឡើយ។
-មិនត្រូវពាក់ព័ន្ធជាមួយបទល្មើសគ្រប់ប្រភេទដូចជា បទល្មើសនេសាទ ល្បែងស៊ីសង ហើយត្រូវដកខ្លួនចេញជាបន្ទាន់ប្រសិនបើបានពាក់ព័ន្ធ។
-ព្យាយាមលប់បំបាត់ឱ្យបាននូវល្បែងស៊ីគ្រប់ប្រភេទដែលកើតមានក្នុងមូលដ្ឋានស្រុកអង្គរបូរី
-ជម្រុញឱ្យអ្នកវិនិយោគផ្សារអង្គរបូរីដាក់ប្រព័ន្ធលូឱ្យបានរួចរាល់មុនរដូវវស្សាឆ្នាំ២០១៥ ជៀសវាងការលិចលង់ផ្សារនៅពេលមានភ្លៀងធ្លាក់។
1969404_380752772096215_5013437999803339803_n 10013883_380744508763708_5817570178721520837_n 10494564_380744768763682_4907933815961277979_n 10806287_380753032096189_1255884355964527718_n 10931285_380743908763768_3260969339800484266_n