ការ បណ្តុះបណ្តាលយុវជនអោយយល់ត្រូវ គិតត្រូវ និងធ្វើត្រូវ គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា។ យុវជនរឹងមាំ ភូមិឃុំនឹងរឹងមាំ ស្រុកខេត្តនឹងរឹងមាំ រដ្ឋាភិបាល និងប្រទេសជាតិនឹងរឹងមាំ។ អ្វីៗគឺចេញពីយុវជន និងចេញពីយើងទាំងអស់គ្នា។
នៅព្រឹកថ្ងៃអាទិត្យទី៤ ខែធ្នូ ឆ្នាំ២០១៦ យុវជនគណបក្សប្រជាជនកម្ពុជាចំនួន៧៧នាក់ ដែលក្នុងនោះយុវជនមកពីឃុំទាំងបី (ឃុំព្រៃខ្លា ឃុំធ្លាប្រជុំ និងឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ) មានចំនួន៥៥នាក់ និងយុវជនមកពីភ្នំពេញចំនួន២២នាក់ បានមកជួបជុំគ្នានៅផ្ទះលោក សុខា ប្រធានយុវជនឃុំព្រៃខ្លា ក្រោមប្រធានបទ “នំបញ្ចុកយុវជនភូមិយេីង”។
ការជួបជុំនេះមានគោលបំណង ៖
១. អោយយុវជននៅមូលដ្ឋានយល់ដឹងពីសារសំខាន់នៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង (ឧទ្ទេសនាមដោយលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា)។
២. ទទួលទាននំបញ្ចុកយុវជនភូមិយេីង ដែលចូលរួមស្ល និងចម្អិនដោយយុវជននៃឃុំទាំងបី និងយុវជនរាជធានីភ្នំពេញ ( បន្ទាប់ពីទទួលការបណ្តុះបណ្តាលរួច) និងមានកម្មវិធីរាំលេងកំសាន្ត។
៣. បង្ហាញពីសាមគ្គីភាព និងភាពខ្លាំងរបស់យុវជនគណបក្សយើង ដើម្បីទាក់ទាញកម្លាំងយុវជនបក្សដ៍ទៃទៀតអោយចាប់អារម្មណ៍ និងចូលរួមកសាងភូមិឃុំជាមួយយើង។

![15356640_216477142130056_8794969533230599723_n](https://www.takeo.org.kh/wp-content/uploads/sites/5/2016/12/15356640_216477142130056_8794969533230599723_n-300x225.jpg)
![15327305_216477342130036_4341826779481766202_n](https://www.takeo.org.kh/wp-content/uploads/sites/5/2016/12/15327305_216477342130036_4341826779481766202_n-300x225.jpg)
![15319174_216477095463394_6073784838455901009_n](https://www.takeo.org.kh/wp-content/uploads/sites/5/2016/12/15319174_216477095463394_6073784838455901009_n-300x225.jpg)
![15230749_216477165463387_5058373679197033481_n](https://www.takeo.org.kh/wp-content/uploads/sites/5/2016/12/15230749_216477165463387_5058373679197033481_n-300x169.jpg)