‪‎ឯកឧត្តម ឡាយ វណ្ណៈ‬‬ ‪អញ្ជើញកាន់បិណ្ឌ‬‬ នៅវត្តកំពង់ហ្លួង ស្ថិតឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ


ថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០១៥ គឺជាថ្ងៃកាន់បិណ្ឌទី៧ក្នុងរដូវបុណ្យភ្ជុំបិណ្ឌក្នុងរយៈពេលកាន់បិណ្ឌទាំង១៤ថ្ងៃ
ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខត្តតាកែវ និងលោកជំទាវ បានអញ្ជើញកាន់បិណ្ឌ រាប់បាត ប្រគេនស្លាដក់ ទេយ្យវត្ថុ និងបច្ច័យចំនួន៣០០ដុល្លា ប្រគេនព្រះសង្ឃ នៅវត្តកំពង់ហ្លួង ស្ថិតឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។ សកម្មភាពរបស់ឯកឧត្តម និងលោកជំទាវគឺ បង្ហាញពីការយកចិត្តទុកដាក់លើវិស័យសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ។ បន្ទាប់មកឯកឧត្តម ក៏បានអញ្ជើញសំណេះសំណាលជាមួយ យាយតាបងប្អូនប្រជាពលរដ្ឋ ដែលមានវត្តមាននៅក្នុងវត្តផងដែរ ដោយបានពាំនាំការផ្តាំសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងដឹកនាំប្រទេសយើងមានការអភិវឌ្ឍលើគ្រប់វិស័យ មានសន្តិភាព និងមានឯកភាពជាតិដែលប្រទេសយើងបានបាត់បង់ចាប់តាំងពីក្រោយសម័យអង្គរមកម្លេះ។ ឯកឧត្តម បន្ថែមទៀតថា ដោយមានសម្តេចទើបយើងមានថ្ងៃនេះ ដែលយើងអាចប្រារព្វពិធីបុណ្យកាន់បិណ្ឌដោយសប្បាយរីករាយ។
64294_361598044011688_6467631899849001032_n 1507991_361598087345017_1779833052745734289_n 10366192_361598010678358_8018200433851047902_n 10565285_361598120678347_2543625894452865688_n 10801875_361597687345057_4931193068565763708_n