គណៈកម្មាធិការគណបក្សឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ ធ្វើសន្និបាតបូកសរុបការងាររយៈពេល ០៥ឆ្នាំ ( ២០១២-២០១៧) និងលើកទិសដៅគោលនយោបាយសម្រាប់អភិវឌ្ឍឃុំ (២០១៧-២០២២)


សន្និបាតបូកសរុបការងាររបស់ ឃុំគោកធ្លក ស្រុកអង្គរបូរី រយៈពេល ០៥ឆ្នាំ ( ២០១២-២០១៧) និងលើកទិសដៅគោលនយោបាយសម្រាប់អភិវឌ្ឍឃុំ (២០១៧-២០២២) ត្រូវបានប្រព្រឹត្តឡើយប្រកបដោយជោគជ័យជាមួយនឹងការប្តេជ្ញាតាំងចិត្តខ្ពស់ពីសមាជិកសមាជិកា ដើម្បីទទួលបានជ័យជំនះយ៉ាងធំធេងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ក្នុងឆ្នាំ២០១៨ ខាងមុខ។
សន្និតបាតនេះត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅឃុំគោកធ្លក ស្រុកអង្គរបូរី ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមសេនាធិការក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន សមាជិគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តតាកែវ ឯកឧត្តម ជុច ភឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអង្គរបូរី។
%e1%9f%a1%e1%9f%a42%e1%9f%a3%e1%9f%a56