ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ជួយសម្របសម្រួលស្តារប្រឡាយជូនប្រជាពលរដ្ឋ និងជួសជុលផ្លូវទៅសាលាបឋមសិក្សាសុខ អាន ទួលសំបួរ


តាកែវ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ១១៦គ្រួសារ នៅភូមិទួលសាំងខ ឃុំអង្គរបូរី ស្រុកអង្គរបូរី នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានជួយសម្របសម្រួលការស្តាប្រឡាយជូនប្រជាពលរដ្ឋដើម្បីបង្ករបង្កើនផល និងជួយជួសជុលផ្លូវ ទៅសាលាបឋមសិក្សាសុខ អាន ទួលសំបួរ ១ខ្សែរប្រវែង ៥០០ម៉ែត្រ ព្រមទាំងឧបត្ថម្ភថវិកា ១លានរៀលជូនលោកគ្រូនៅសាលាបឋមសិក្សាសុខ អាន ទួលសំបួរ ដើម្បីទូទាត់ថ្លៃជាងធ្វើកន្លែងលាងដៃសម្រាប់សិស្សានុសិស្សនៅក្នុងសាលា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានផ្តាំផ្ញើប្រជាពលរដ្ឋត្រូវចេះស្រលាញ់រាបអានគ្នានៅក្នុងមហាគ្រួសារខ្មែរតែមួយ ហើយត្រូវជឿជាក់លើរាជរដ្ឋាភិបាលដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូន។ ឯកឧត្តមបន្តថា ប្រសិនបើបងប្អូនមានកង្វល់អ្វីត្រូវរាយការណ៍ជាបន្ទាន់ទៅមេភូមិ ឃុំ ស្រុក ដើម្បីជួយអន្តរាគមន៍ដោះស្រាយជូន។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភអង្ករម្នាក់ ១បាវ ដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងភូមិផងដែរ។
16195094_1906141939638337_3320327183770062865_n 16265496_1906141942971670_6627687098231508711_n 16265628_1906142339638297_1017306070888822226_n 16265976_1906141949638336_2890117598358921296_n 16266283_1906142056304992_4730390872016573179_n