ឯកឧត្តម អ៊ូច ភា អញ្ជើញសំណេះសំណាល និងជប់លៀងអបអរឆ្នាំថ្មីជាមួយប្រធានផ្នែក ប្រធានក្រុម អនុប្រធានក្រុមកម្មកររោងចក្រប៉ុនតឹស


រសៀលថ្ងៃច័ន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមសំណេះសំណាល​ និងជប់លៀងអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ជាមួយបងប្អូនប្រធានផ្នែក ប្រធានក្រុម អនុប្រធានក្រុមកម្មកររោងចក្រប៉ុនតឹស ស្ថិតក្នុងឃុំតាភេម ស្រុកត្រាំកក់ ចំនួន ២០០នាក់។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានជម្រាបជូនបងប្អូនពីតម្លៃនៃសន្តិភាពដែលរកបានដោយកម្រ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋយើង ហើយតាមរយៈសន្តិភាពនេះទើបយើងទាំងអស់គ្នាមានឱកាសបានជួបជុំគ្នាសប្បាយ អបអរសាទរបុណ្យចូលឆ្នាំថ្មីដូចថ្ងៃនេះ
ជាមួយគ្នានោះសន្តិភាពក៏បានផ្តល់ឱកាសដល់រាជរដ្ឋាភិបាលធ្វើការទាក់ទាញអ្នកវិនិយោគមកធ្វើការវិនិយោគនៅប្រទេសយើងកាន់តែច្រើន ហើយបង្កើតការងារជូនបងប្អូនយើងកាន់តែច្រើនផងដែរ។ ទន្ទឹមនឹងនោះ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើនដែលជាប្រយោជន៍ដល់បងប្អូនកម្មករ កម្មការនី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋយើង។
ជាចុងក្រោយឯកឧត្តម អភិបាលខេត្ត​ បានជូនពរដល់បងប្អូនកម្មករ កម្មការនីទាំងអស់ទទួលបាននូវសេរីសួស្តី សុភមង្គល វិបុលសុខគ្រប់ៗគ្នា។
IMG_6572
IMG_6585
IMG_6589
IMG_6607
IMG_6610
IMG_6620
IMG_6627
IMG_6635
IMG_6645