ឯកឧត្តមបណ្ឌិត ពេជ សោភ័ន អញ្ជើញសំណេះសំណាលជាមួយសមាជិកគណបក្សក្នុងឃុំបានកាម


ព្រឹកថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បេក្ខជនតំណាងរាស្រ្តបម្រុងមណ្ឌុលតាកែវ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាសហប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស បានអញ្ជើញសំណេះសំណាលជាមួយសមាជិកគណបក្សក្នុងពិធី “ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨  ក្នុងឃុំបានកាម ស្ថិតនៅភូមិពន្ទោង ឃុំមានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ កម្មវិធីនេះក៍មានការចូលរួមពី ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស គណៈកម្មាធិការបក្សស្រុកព្រៃកប្បាស គណៈកម្មាធិការបក្សឃុំ និងសមាជិកបក្ស ប្រមាណចំនួន ១.២០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមបានផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ជាពិសេសគឺវិធានការចាំបាច់ដើម្បីជម្រុញឱ្យអនុវត្តនៅឆ្នាំ២០១៩ ក្រោយពេលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ដែលនឹងផ្តល់នូវអត្ថប្រយោជន៏យ៉ាងច្រើនជូនដល់ កម្មករ និយោជិត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស ។  ជាមួយគ្នានោះឯកឧត្តមក៏បានជម្រុញដល់សមាជិកគណបក្សចូលរួមបោះឆ្នោតទាំងអស់គ្នាហើយបោះអោយត្រូវជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំនិងថែរក្សាសន្តិភាពនិងបន្តការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ៕