រដ្ឋបាលខេត្តតាកែវបើកកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី៥១ អាណត្តិទី២


ឯកឧត្តម កៅ ឆែ ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត តាកែវ បានអញ្ជើញបើកកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី២ ជាមួយ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ នៅដែលបានប្រារព្ឋធ្វើ ឡើងនៅលេខាធិការដ្ឋានក្រុមប្រឹក្សាខេត្ត នាព្រឹកព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ពុទ្ធសាករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨។

របៀបវារៈដាក់ជូនកចិ្ចប្រជុំរួមមាន ៖ 

១-ការពិនិត្យ និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី៥០ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត

២-ការពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកក្ដដា ឆ្នាំា២០១៨ ស្ដីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តតាកែវ

៣-ការប្រកាសពេលវេលាប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី៥២៕