ព្រឹកថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅលេខាធិការដ្ឋានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំលោក លោកស្រី ជាអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយក នាយក នាយករងទីចាត់ការ សាលាខេត្ត ចូលរួម កិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តតាកែវ ដែលស្ថិតក្រោមអធិបតីភាព ឯកឧត្តម កៅ ឆែ ប្រធានក្រុមប្រឹក្សាខេត្តតាកែវ។ របៀបវារៈអង្គប្រជុំ
១. ការពិនិត្យ និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី៥៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តតាកែវ។
២. ការពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៏ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ។
៣. ការពិនិត្យ និងអនុម័ត សំណើសុំតែងតាំងមន្រ្តីសាលាខេត្តចំនួន០៣រូប។
៤. ការប្រកាសពេលវេលាប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកតទី៥៦។
កិច្ចប្រជុំនេះទទួលបានការបញ្ចេញមតិយ៉ាងផុសផុលពីសំណាក់ ឯកឧត្តមប្រធាន ឯកឧត្តមអភិបាលខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ដោយទទួលបានការស្ដាប់យកចិត្តទុកពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជំនាញទូទាំងខេត្តតាកែវ និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ។
![](http://www.takeo.org.kh/wp-content/uploads/sites/5/2018/12/photo_2018-12-05_08-44-41-300x200.jpg)
![](http://www.takeo.org.kh/wp-content/uploads/sites/5/2018/12/photo_2018-12-05_08-44-43-300x200.jpg)
![](http://www.takeo.org.kh/wp-content/uploads/sites/5/2018/12/photo_2018-12-05_08-44-52-300x225.jpg)
![](http://www.takeo.org.kh/wp-content/uploads/sites/5/2018/12/photo_2018-12-05_08-45-01-300x225.jpg)
![](http://www.takeo.org.kh/wp-content/uploads/sites/5/2018/12/photo_2018-12-05_08-44-59-300x225.jpg)
![](http://www.takeo.org.kh/wp-content/uploads/sites/5/2018/12/photo_2018-12-05_08-45-01-2-300x225.jpg)
![](http://www.takeo.org.kh/wp-content/uploads/sites/5/2018/12/photo_2018-12-05_08-44-48-300x225.jpg)