ពិធីប្រកាសចូលកាន់មុខតំណែង ប្រធាន អនុប្រធានមន្ទីរវប្បធម៌ និងសិល្បះ ខេត្តតាកែវ


រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលមហោស្រពខេត្តតាកែវ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង ប្រធាន អនុប្រធានមន្ទីរវប្បធម៌ និងសិល្បះខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងសិល្បះ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត ដោយលោកស្រី ព្រំ គន្ធា ត្រូវបានតែតាំងជាប្រធានមន្ទីរជំនួសលោក ប្រាក់ ប៊ន ដែលត្រូវចូលនិវត្តន៍។ឯកឧត្តមគណៈអធិបតីបានអបអរសាទចំពោះលោក លោកស្រី ប្រធាន និងអនុប្រធានមន្ទីរថ្មី ត្រូវដឹកនាំមន្ទីរជាលក្ខណៈគ្រួសារ ចាត់ទុកមន្ត្រីក្រោមឱវាទទាំងអស់ប្រៀបដូចជាគ្រួសាររបស់ខ្លួន ដឹងសុខទុក្ខរបស់មន្ត្រី ធ្វើឱ្យមានសាមគ្គីភាពផ្ទៃក្នុងដើម្បីរួមគ្នាពង្រឹង និងពង្រីកវប្បធម៌ជាតិឱ្យបានរឹងម៉ាំ និងរីកចំរើនបន្ថែមទៀត។
ឯកឧត្តមក៏បានផ្តាំផ្ញើមន្ត្រីក្មេងៗត្រូវខិតខំហ្វឹកហាត់បន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពខ្លួនសម្រាប់បន្តវេនរាមច្បងក្នុងការការពារថែរក្សាមរតវប្បធម៌ជាតិដ៏មានតម្លៃរបស់យើង។
14292530_620030411501782_8328400279045420995_n 14344057_620030698168420_8641470076109048449_n14355669_620030418168448_3150053602018774776_n  14354987_620030404835116_527408498134198089_n14332918_620030518168438_6622279565585784307_n