ឯកឧត្តម ឡាយ វណ្ណៈអនុញ្ញាតិអោយគណៈប្រតិភូមកពីទីក្រុង ស៊ាងយ៉ាង ខេត្តហ៊ូប៉ី សាធារណៈរដ្ឋប្រជាមានិតចិន ចូលជួបសំណេះសំណាលនៅសាលាខេត្ត


នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអនុញ្ញាតិ ឲ្យលោក Quin Jun ចៅហ្វាយក្រុង Xiang Yang ដឹកនាំគណៈប្រតិភូមកពីទីក្រុង ស៊ាងយ៉ាង ខេត្តហ៊ូប៉ី សាធារណៈរដ្ឋប្រជាមានិតចិន ចូលជួបសំណេះសំណាលនៅសាលាខេត្តតាកែវ។ ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាល ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់បានសម្តែងការរីករាយស្វាគមន៏យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុងស៊ាងយ៉ាង និងបង្ហាញពីចំណងទាក់ទងយ៉ាងល្អរវាងក្រុង ស៊ាងយ៉ាងនិងខេត្តតាកែវ។
ឯកឧត្តមបានធ្វើបទបង្ហាញពីសក្តានុពលរបស់ខេត្តតាកែវ ទៅលើវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យទេសចរជូនគណៈប្រតិភូ ព្រមទាំងបានលើកទឹកចិត្ត និងជម្រុញដល់វិនិយោគិនចិនសូមមកបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាពិសេសលើទឹកដីខេត្តតាកែវ ដែលមានលក្ខណភូមិសាស្រ្តអំណោយផលក្នុងការបណ្តាក់ទុន។
11722427_461132664058225_4101528819572163015_o 11722523_461132817391543_926174117244912532_o 11731614_461132680724890_2156768286982476025_o 11754826_461133054058186_3224600937865361466_o 11779778_461132957391529_6817248621423850129_o