ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញជួបសំណេះ សំណាល ជាមួយ មន្ត្រីចូលនិវត្តន៍ និងលោកគ្រូអ្នកគ្រូ ក្នុងឃុំពត់សរ ចំនួន ១៣៥នាក់


ព្រឹកថ្ងៃទី១០ខែធ្នូ ឆ្នាំ២០១៦ នៅសាលាបឋមសិក្សា ឃ្លាំងមឿង បានរៀបចំពិធីសំណេះសំណាល ជាមួយមន្ត្រីចូលនិវត្តន៍ និងលោកគ្រូអ្នកគ្រូ ប្រមាណ ១៣៥នាក់ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាទី ឯកឧត្តម នួន បូផល ប្រធានក្រុមការងារចុះជួយឃុំពត់ស និងបានការចូលរួមពី ឯកឧត្តមលោកជំទាវ ជាក្រុមការងារ លោក លឿង ថុនា អនុប្រធានមន្ទី សអយ ខេត្ត លោក ម៉ឹង វិរិយា ប្រធានមន្ទីការងារ ខេត្ត អាជ្ញាធរ ភូមិ ឃុំ និង លោកលោកស្រីជាមន្ត្រីចូលនិវត្តន៍ លោកគ្រូ អ្នកគ្រូ។ នាឱកាសនោះ ឯកឧត្តមក្រុមការងារ បានឧបត្ថម្ភ ថវិកា ១នាក់ ២០,០០០ រៀល និង រៀបចំអាហារសាមគ្គី ផងដែរ។
img_20161210_125506 img_20161210_125501 img_20161210_125458 img_20161210_125453