ល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅឃុំលំពង់ បានរៀបចំពិធីសំណេះសំណាល ជាមួយ លោកគ្រូ អ្នកគ្រូ ប្រមាណ ៥៩នាក់ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាទី ឯកឧត្តម ទូច ហេង ប្រធានក្រុមការងារចុះជួយឃុំតាំងដូង ឯកឧត្តម ខាយ ឃុនហេង ប្រធានក្រុមការងារចុះជួយឃុំលំពង់ និង បានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ៊ុក រី អភិបាលស្រុក អាជ្ញាធរ ភូមិ ឃុំ និង លោកគ្រូ អ្នកគ្រូ។ នាឱកាសនោះ ឯកឧត្តមក្រុមការងារ បាន ឧបត្ថម្ភ ថវិកា ១ នាក់ ១០.០០០ រៀល ផងដែរ។
ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ មកពី ២ឃុំ ( ឃុំលំពង់ ឃុំតាំងដូង) ចំនួន៥៩ នាក់
