សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចុះជួយច្រូតស្រូវប្រជាកសិករនៅស្រុកត្រាំកក់ ខេត្តតាកែវ


នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំឯកឧត្តម លោកជំទាវឥស្សរជន និងភរិយាឥស្សរជនក្នុងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងសមាជិកសមាជិកា កាកបាទក្រហមកម្ពុជា មន្ត្រីរាជការនៅក្នុងខេត្តចុះជួយច្រូតស្រូវប្រជាកសិករ ដែលកំពុងទទួលបានទិន្នផលខ្ពស់ នៅភូមិព្រៃខ្វាវ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។
បងប្អូនប្រជាពលរដ្ឋក្នុងឃុំត្រពាំងធំខាងជើង បានបង្ហាញនូវអារម្មណ៍រីករាយយ៉ាងខ្លាំងដែលបានទទួលនូវវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋគ្រប់រូបដោយគ្មានការរើសអើងនៅពេលដែលប្រជាពលរដ្ឋជួបប្រទះនូវការលំបាក ឬត្រូវការជំនួយ។
បន្ទាប់ពីចុះជួយច្រូតស្រូវប្រជាពលរដ្ឋ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះប្រកបដោយភាពស្និទ្ធស្នាលបំផុត។
1
2
3 (2)
4
5
IMG_1049
IMG_1052
IMG_1068
IMG_1072
IMG_1081
IMG_1108
IMG_1149
IMG_1159
IMG_1171
IMG_1182
IMG_1209
IMG_1210